khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សាការងារលើរបៀបវារៈរបៀបវារៈ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំផ្ទៃក្នុង ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា លេខាធិការក្រុមភូមិភាគទី១ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមភូមិភាគទី១ ឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកក្រុមភូមិភាគទី១ រួមជាមួយតំណាងខុទ្ទកាល័យឯកឧត្តមបណ្ឌិតទី២ព្រឹទ្ធភា និងមន្រ្តីការិយាល័យអមក្រុមភូមិភាគទី១ ដើម្បីពិនិត្យនិងពិភាក្សាការងារលើរបៀបវារៈរបៀបវារៈ មានដូចខាងក្រោម៖
    ១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តខែឧសភា ឆ្នាំ២០២៥ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
    ២-ពិនិត្យ ពិភាក្សាតារាងតាមដានវាយតម្លៃ វឌ្ឍនភាពការងារ ក្នុងភូមិភាគទី១
    ៣-ការងារផ្សេងៗ។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី និងបញ្ចប់នាម៉ោង១១:០០នាទី។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២